កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង បានរៀបចំកម្មវិធីទិវាកីឡា សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ទី១។ ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងឱ្យប្អូនៗបានហាត់ប្រាណ រួមទាំងបានលេងកីឡាផងដែរ មួយវិញទៀតដើម្បីលើកកម្ពស់នូវសុខុមាលភាព ទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព ភាពសប្បាយរីករាយ និងកាត់បន្ថយភាពតានតឹង។ កីឡាបានធ្វើឱ្យប្អូនៗ សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ ព្រមទាំងជាពេលវាលាដែលពួកគាត់បានបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។