បទបង្ហាញស្តីអំពី ដំណើរទស្សនកិច្ចសិក្សាទៅកាន់ពុទ្ធមណ្ឌលកម្ពុជា

កាលពីថ្ងៃពុធ ទី​០៨ ខែមករា ឆ្នាំ២០២៥  គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ពុទ្ធមណ្ឌលកម្ពុជា សម្រាប់សិស្សានុសិស្ស ថ្នាក់ទី៧ ។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះគឺដើម្បី​ ទស្សនា សិក្សា និងស្វែងយល់ពីប្រវត្តិពុទ្ធមណ្ឌលកម្ពុជា។ លើសពីនេះទៅទៀតគណៈកម្មការ និងសិស្សានុសិស្សបានរៀបចំអំណោយ និងចែកអំណោយសប្បុរសធម៌ទៅកាន់ពុទ្ធមណ្ឌលកម្ពុជាស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សិស្សានុសិស្សមានអារម្មណ៍រីករាយ និងទទួលបានចំណេះដឹងថ្មីៗ។