ដំណើរចុះកម្មសិក្សាទៅសាកលវិទ្យាល័យនៅក្នុងប្រទេសជប៉ុន
កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ ដល់ទី០១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សធ្វើដំណើរចុះកម្មសិក្សាទៅសកលវិទ្យាល័យ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ដំណើរចុះកម្មសិក្សាទៅប្រទេសជប៉ុនលើកនេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ព្រោះបានជួយឱ្យសិស្សានុសិស្សបានយល់ដឹង និងបានស្គាល់កាន់តែច្បាស់ពីគោលបំណងក្នុងការចុះកម្មសិក្សានៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ សិស្សានុសិស្សអាចសម្រាកលំហែកាយក្រោយពីការសិក្សាបានផងដែរ។
ទៀតសោតកម្មវិធីចុះកម្មសិក្សាលើកនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្អូនៗសិស្សានុសិស្ស ហើយសាលានឹងរៀបចំដឹកនាំសិស្សានុសិស្សកម្រិតថ្នាក់ផ្សេងទៅក្រៅប្រទេសនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹង និងមានលទ្ធភាពទៅបន្តការសិក្សានៅប្រទេសបានកាន់តែច្រើន ។