ដំណើរចុះកម្មសិក្សាទៅវិទ្យាស្ថាន Harbin Institute of Technology នៅក្នងប្រទេសចិន

ដំណើរចុះកម្មសិក្សាទៅវិទ្យាស្ថាន Harbin Institute of Technology នៅក្នងប្រទេសចិន

កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សធ្វើដំណើរចុះកម្មសិក្សាទៅវិទ្យាស្ថាន Harbin Institute of Technology នៅក្នុងប្រទេសចិន។

ដំណើរចុះកម្មសិក្សាទៅក្រៅប្រទេសលើកនេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះបានជួយឱ្យសិស្សានុសិស្សបានយល់ដឹង និងបានស្គាល់កាន់តែច្បាស់ពីគោលបំណងក្នុងការចុះកម្មសិក្សានៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ សិស្សានុសិស្សអាចសម្រាកលំហែកាយក្រោយពីការសិក្សាបានផងដែរ។

ទៀតសោត កម្មវិធីចុះកម្មសិក្សានេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្អូនៗសិស្សានុសិស្ស ហើយសាលានឹងរៀបចំដឹកនាំសិស្សានុសិស្សកម្រិតថ្នាក់សិក្សាផ្សេងទៀតទៅក្រៅប្រទេសនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹង និងមានលទ្ធភាពទៅបន្តការសិក្សានៅប្រទេសបានកាន់តែច្រើន។