កាលពីថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង បានធ្វើការពិសោធអំពីឥទ្ធិពលកម្លាំងកកិត សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ក ដែលដឹកនាំដោយលោកគ្រូ ខេង លន់។ សកម្មភាពពិសោធនេះមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សស្វែងយល់អំពីឥទ្ធិពលនៃកម្លាំងកកិត ហើយធ្វើឱ្យសិស្សយល់ដឹងកាន់តែស៊ីជម្រៅលើទ្រឹស្តីដែលពួកគាត់បានរៀនក្នុងថ្នាក់។ លើសពីនេះ ការពិសោធបណ្តុះការចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និងការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិទ្យាសាស្ត្រ ជាពិសេសវាក៏ជួយបង្រៀនឱ្យសិស្សចេះមានកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា ធ្វើការងារជាក្រុម ដែលទាំងនេះជាមេរៀនជីវិតសំខាន់សម្រាប់ជីវិតរស់នៅរបស់ខ្លួននាពេលអនាគត។