បទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់កាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញស្ដីពី ដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ដល់សិស្សានុសិស្សថ្នាក់ទី១២​ ទាំងវេនព្រឹក និងរសៀល នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចំការដូង។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មាន​ដល់ប្អូនៗសម្រាប់ការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ផងដែរថា​ ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច។